[English below]
ការចងក្រងសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក
...
ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) សំដៅលើសកម្មភាពទិញលក់ទំនិញ ឬសេវាកម្មតាមរយៈប្រព័ន្ធអ៊ិនធើណេត ដែលអាចផ្តល់នូវកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រិនវ័យក្មេង ដើម្បីចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច។ ដើម្បីធានានូវសុក្រឹតភាព និងសុវត្ថិភាពនៃពាណិជ្ជកម្មប្រភេទនេះ តម្រូវឱ្យមានច្បាប់សម្រាប់គ្រប់គ្រងប្រតិបត្តិការទូទៅ។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម ដែលទទួលបានជំនួយពីកម្មវិធីគាំទ្រកិច្ចអភិវឌ្ឍពាណិជ្ជកម្ម (TDSP) បានជួយនាយកដ្ឋាននីតិកម្ម ក្នុងការចងក្រងសេចក្តីព្រាងច្បាប់ស្តីពី «E-Commerce» នៅក្នុងប្រទេសកម្ពុជា។
សូមទស្សនាវីដេអូស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដូចតទៅ។
ចង់បានជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានវិទ្យា ITEE ដោយមិនចាំបាច់សិក្សានៅប្រទេសជប៉ុន?
IT Passport ជាកម្មវិធីកម្រិត ដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន។
ឥឡូវនេះ NIPTICT បើកវគ្គបណ្ដុះបណ្ដាល IT Passport ថ្មីសម្រាប់សាធារណៈជនទូទៅ។
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា សូមទំនាក់ទំនង៖
លោកគ្រូ ឡាយ លាងស្រស់
ទូរស្ទ័ពលេខ: 089 909 978
អ៊ីម៉ែល:
សម្រាប់ព័ត៌មានបន្ថែម៖ https://niptict.edu.kh/it-professional-training-it-passport/
ប្រៃសណីយ៍កម្ពុជា ដាក់ឲ្យប្រើប្រាស់សេវាហិរញ្ញវត្ថុប្រៃសណីយ៍ ដោយប្រព័ន្ធបច្ចេកវិទ្យា (PosTTransfer App) របស់ប្រៃសណីយ៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកនេះថ្ងៃ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ។
posTTransfer ជា App សម្រាប់ធ្វើការផ្ញើរលុយទាំងក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងលោកអ្នកក៏អាចធ្វើការប្តូរលុយបានយ៉ាងងាយស្រួល និងមានអត្រាប្តូរប្រាក់បន្តផ្ទាល់ពីធនាគារជាតិនៃកម្ពុជា។
posTTransfer ចូលរួមចំណែកក្នុងការថែរក្សាបរិដ្ឋានដោយមិនចាំបាច់បោះពុម្ពវិក្កយបត្រ សន្សំកំលាំងមនុស្ស សន្សំសំចៃប្រាក់ ពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ ការរំខានផ្សេងៗពីការទូរទាត់វិក្កយបត្រ ទឹក ភ្លើង ថ្លៃសាលា … បានគ្រប់ពេលនិងគ្រប់ទីកន្លែងតាមរយះទូរស័ព្ទវៃឆ្លាត និងវេបសាយ www.postransfers.com។